(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានសេចក្តីជូនដំណឹងមួយ ដោយសម្រេចពន្យារពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់ សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ខាងមុខ សម្រាប់ឲ្យសហគ្រាសទាំងឡាយ ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានចប់សព្វគ្រប់ មកបង់ពន្ធនេះ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានកំណត់ឲ្យសហគ្រាសទាំំងអស់ដាក់លិខិត ប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំ ២០១៦ ត្រូវបិទនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែនៅថ្ងៃនេះ ត្រូវបានពន្យារពេល​រហូតដល់​ដំណាច់ខែឧសភា ឆ្នាំ២០១៦៕