(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូន នាយឧត្តមសេនីយ៍ លី ជួឆឹង ប្រធានអគ្គសេនាធិការកងទ័ពរំដោះប្រជាជនចិន ក្នុងឱកាសខួបទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ដចិន។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន តាងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីដួងចិត្ត ចំពោះនាយឧត្តមសេនីយ៍ លី ជួឆឹង និងកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាគណបក្សកុម្មុនីយស្ដចិន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា កម្ពុជា ក៏ដូចជាកងយោធពលខេរមភូមិន្ទ គោរពផ្ដល់តម្លៃឥតឧបមាចំពោះភាពជាបងប្អូន និងមិត្តភាពជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ ហើយកម្ពុជា នឹងបន្ដជំហរពុះពារនូវរាល់ឧបសគ្គទាំងអស់ និងបន្ដពង្រឹងនូវទំនុកចិត្ត និងជំនឿជឿជាក់ឲ្យបានកាន់តែស៉ីជម្រៅ និងពង្រីកនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅកាន់អនាគតរួមគ្នាមួយ។

ខាងក្រោមនេះ ជាខ្លឹមសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖