(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ន ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ទីតាំងផ្ទះចំនួន១៦ខ្នង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចជាថ្មី មូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩»

ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ រដ្ឋបាលក្រុងសំរោងត្រូវ ហ៊ុព័ទ្ធទីតាំងផ្ទះប្រជាពលរដ្ឋចំនួន១៦ខាងលើ ផ្អាកការចេញចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក និងណែនាំឱ្យម្ចាស់ផ្ទះនីមួយៗត្រូវគោរពអនុវត្តន៍ឱ្យបានមុឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖