(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៣៥១,៨៧៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២២,៩០៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៩៨៣,៨៣០នាក់ (ស្លាប់ ៧៧,៥៨៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥២៤,៤៤៩នាក់ (ស្លាប់ ២៦,៨៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩៥១,៨៨៤នាក់ (ស្លាប់ ៧,៤៤០នាក់)
* ថៃ ឆ្លងចំនួន ៤៣៩,៤៧៧នាក់ (ស្លាប់ ៣,៦១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៤៦,៦៦៣នាក់ (ស្លាប់ ៥,៨១៤នាក់)
* កម្ពុជា ឆ្លងចំនួន ៦៩,៦០៨នាក់ (ស្លាប់ ១,១៦៨នាក់)
* វៀតណាម ឆ្លងចំនួន ៦៨,១៧៧នាក់ (ស្លាប់ ៣៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៣,៦២១នាក់ (ស្លាប់ ៣៦នាក់)
* ទ្បាវ ឆ្លងចំនួន ៣,៨៦៣នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣០៥នាក់ (ស្លាប់ ៣នាក់)៕