(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈមួយបញ្ជាក់ថា ជំងឺគ្រុនលឿងគ្មានវត្តមាននៅកម្ពុជាទេ ខណៈជំងឺនេះកំពុងផ្ទុះឡើងបរទេស ពិសេសនៅខេត្តលូអង់ដា ប្រទេសអង់ហ្គោឡា។

ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា ការវិវត្តន៍នៃជំងឺគ្រុនលឿងនេះ គឺជាជំងឺគ្រុនឈាមបង្កឡើងដោយវីរុស ឆ្លងមកមនុស្សតាមរយៈមូសខ្លាខាំ ដោយអ្នកជំងឺខ្លះអាចវិវត្តន៍ ទៅជាមានរោគសញ្ញាខាន់លឿង៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖