(កំពង់ចាម)៖ ព្រឹត្ដិការណ៍ ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តកំពង់ចាម បានចាប់ផ្ដើមហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ដោយការប្រកួតនេះមានរយៈពេល៦ថ្ងៃ ហើយមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។

ពូល A : សីហា សាមគ្គីកីឡា, វិទ្យាល័យ ហ៊ុនសែន សង្កើប, ស្នងការនគរបាលខេត្ត, មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ ពូលB៖ ក្រុងសួង , ខ្មែរសាមគ្គីខេត្តកំពង់ចាម, សកលវិទ្យាល័យវេស្ទើន និងវិទ្យាល័យព្រះសីហនុ។

ការប្រកួតបាល់ទះលើកទី១ គឺរវាងក្រុម សីហាសាមគ្គីកីឡា ជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាលទ្ធផល​ (៣-០) (២៩-២៧, ២៥-១១, ២៥-១៨), គូទី២-វិទ្យាល័យ ហ៊ុន សែន សង្កើប ជាមួយនឹង ស្នងការនគរបាលខេត្តកំពង់ចាម ជាលទ្ធផល (០-៣) (១០-២៥, ១១-២៥, ១៦-២៥) និងក្រុមទី៣ ក្រុងសួង ជាមួយនឹង វិទ្យាល័យព្រះសីហនុ ជាលទ្ធផល (៣-២) (២៥-២៣, ២៥-១២, ២៣-២៥, ២៣-២៥, ១៥-១៣)។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដកំពង់ចាមនេះ គឺប្រារព្ធធ្វើឡើងចំនួនថ្ងៃ ដែល ចាប់ពីថ្ងៃទី២២-២៧ ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះ នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.leocupvolleyball.com/