(កណ្តាល)៖​ បុរស​ជនជាតិ​ចិន​ម្នាក់ ​ជា​ប្រធាន​សន្តិសុខ​រោងចក្រ​កាត់ដេរ​យីហោ​ «​ម៉េ​ង​តុង​ ម៉េ​ង​យ៉ា​ន់»​ ហៅ​រោងចក្រ​ដើម​ខ្វិត ខឹងសុំ​នារី​សន្តិសុខ​ជា​កូន​ចៅ​ រួម​ភេទ​មិន​បាន ក៏ចាប់​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹង​បុរស​ម្នាក់​ទៀត​ ​បញ្ចូន​មក​តុលាការ​ខេត្ត​កណ្ដាល​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៦​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជក់ថា បច្ចប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត ​ក្រោម​ការ​សាកសួរ​របស់​លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ជា​ ប្រធាន​សន្តិសុខ​នៅ​រោងចក្រ​ ម៉េ​ង​យ៉ា​ន់​ ​ស្នាក់​នៅ​ក្នុង​ទីតាំង​រោងចក្រ​ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល និង​ឈ្មោះ​ យូ​ សុភ​ក្រ័​ ​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េ​ង​យ៉ា​ន់ផងដែរ​ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្នាក់​នៅ​ក្នុង​ទីតាំង​រោងចក្រ​ជាមួយគ្នា។ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ​ ព​ ល​.​ដ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជា​ សន្តិសុខ​ BPD​ ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​។​

​សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៦​ ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​ដើរទៅ​ហៅ​នារី​រង​គ្រោះ​ ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ​ ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ នៅ​ក្នុង​ការិយាល័យ​។​ ពេល​ទៅ​ដល់​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ ថា​ «​ចិន​ស្រឡាញ់​ និង​សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់​»​ ពេល​ឮ​ដូច្នេះ​នារី​រង​គ្រោះ​មិន​បាន​យល់ព្រម​ទេ​។​ ក្រោយមក​ទើប​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ និយាយ​បកប្រែ​បបួល​នារី​រង​គ្រោះ​ ទៅ​ដើរ​លេង​នៅ​ក្នុង​ក្លិប​ នារី​រង​គ្រោះ​នៅ​តែ​មិន​ព្រម​។​ ជនសង្ស័យ​ឈ្មោះ​ យូ​ សុភ័​ក្រ​ និយាយ​បកប្រែ​ឲ្យ​ជនជាតិ​ចិន​ទៀត​ថា​ «​គេ​ធំ​ បើ​យើង​ធ្វើ​ប្រពន្ធ​គេ​ យើង​ធំ​ជាងគេ​»​។​ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ បាន​ចាប់​នារី​រង​គ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់​ទៅ​។​

ពេល​ជនសង្ស័យ​ឈ្មោះ​ យូ​ សុ​ភ័​ក្រ​ ដើរ​ចេញ​ទៅ​បាន​ជនសង្ស័យ​ឈ្មោះ​ សៀ​ ស៊ា​វ​ស៊ា​ន​ ដែល​ជា​ជនជាតិ​ចិន ​បាន​ចាប់​ច្របាច់​.​ក​នារី​រង​គ្រោះ​អូស ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់ខ្លួន​ រុញ​ផ្តួល​ទៅ​លើ​គ្រែ​ធ្វើ​សកម្មភាព​រំលោភ​ រហូត​បាន​សម្រេច​។​ បន្ទាប់​មក​ជនសង្ស័យ​ បាន​ធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រង​គ្រោះ​ រួច​បន្ត​ដេក​យកដៃ​របស់​ខ្លួន​ ទៅ​អង្អែល​លេង​ប្រដាប់​ភេទ​នារី​រង​គ្រោះ​ រយៈពេល​៣​ទៅ​៤​ម៉ោង​ ទើប​អនុញ្ញាតិ​ឲ្យ​នារី​រង​គ្រោះ​ចេញពី​បន្ទប់​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រោយមក​នារី​រង​គ្រោះ​បាន​សម្រេចចិត្ត​ ដាក់​ប​ក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក​ ហើយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​តែ​ម្ដង​៕