(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៣៥នាក់ ខណៈជាសះស្បើយ៥១៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៩លាន ២៥ម៉ឺននាក់ ស្លាប់ជាង ៣លាន ៨៨ម៉ឺននាក់ និងជាសះស្បើយជាង ១៦៣លាន ៨០ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ១០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ឥណ្ឌាបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់មនុស្សពេញវ័យទាំងអស់

៥៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២១ មិថុនា ជាទិវាប្រវត្តិសាស្ត្រ ដើម្បីរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី ក្នុងបុព្វហេតុជាតិមាតុភូមិ

៦៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ អតីតយុទ្ធជនជាង១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១៥ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋាភិបាល

៨៖ កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង «អាចនឹងត្រូវបិទទ្វារ» ក្រោយការចាប់ខ្លួននិពន្ធនាយក៥នាក់ និងបង្កកគណនីធនាគារ

៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៧ចំណុច ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជា

១០៖ ប្រេស៊ីល៖ «ចំនួនមនុស្សស្លាប់កើនលើស ៥០០,០០០នាក់ ខណៈកូវីដ-១៩បម្លែងថ្មី Delta កំពុងបង្កការព្រួយបារម្ភខ្លាំងឡើងៗ ជាពិសេសលើប្រសិទ្ធភាពវ៉ាក់សាំង»

១១៖ កម្ពុជាប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី

១២៖ ទីបំផុតនូវែលសេឡង់អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer «លើក្មេងជំទង់អាយុ១២-១៥ឆ្នាំ» ជាបណ្តោះអាសន្ន

១៣៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

១៤៖ បេសកជនពិសេសអាមេរិក រំពឹងទទួលបានការឆ្លើយតបវិជ្ជមានពីកូរ៉េខាងជើង ជុំវិញសំណើបើកកិច្ចចរចា

១៥៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ពីឧបករណ៍តេស្តគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង

១៦៖ ក្រោយជំនួប «បៃដិន-ពូទីន» អាមេរិកប្រកាសត្រៀម «កញ្ចប់ទណ្ឌកម្មថ្មី» ដើម្បីទម្លាក់លើរុស្ស៊ី ឆ្លើយតបការបំពុលមេបក្សប្រឆាំង

១៧៖ រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា

១៨៖ ទីបំផុតតុលាការសម្រេចឃុំខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ក្រោមការចោទប្រកាន់២ករណី

១៩៖ រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វត្តមានរោងចក្រចម្រាញ់រ៉ែមាស ជាការបង្កើតកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសរបស់កម្ពុជា

- ព័ត៌មាន Fresh News Plus

១៖ ៤គូពិសេសរាត្រីនេះនៅ Euro 2020 ប្រកួតបញ្ចប់ពូល B និងពូល C

២៖ លោក Joachim Low លាឈប់មុនគេ ក្នុងចំណោមគ្រូបង្វឹកទាំង ២៤នាក់នៅ Euro 2020

៣៖ ចំណាត់ថ្នាក់គ្រូបង្វឹក ដែលកំពុងដឹកនាំកូនក្រុមលេងនៅ Euro 2020 ក្នុងនោះគ្រូបារាំងជាប់លេខ១

៤៖ បែកធ្លាយរូបរាងថ្មីនៃប្រព័ន្ធដំណើរការ Windows 11 និងកាលបរិច្ឆេទប្រកាសបង្ហាញ

៥៖ តារាសម្ដែងល្បីរបស់អាមេរិក Uma Thurman រងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហ៍ ជាមួយនាយកប្រតិបត្តិ សារព័ត៌មាន Bloomberg

៦៖ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩, កែវ ចាន់និមល និងគ្រួសារធ្វើដំណើរកំសាន្តយ៉ាងសប្បាយនៅ «The Vessel» លើ ទឹកដីសហរដ្ឋអាមេរិក

____________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (iOS Android)
https://t.me/freshnewsasia (Telegram)