(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ទេស សារឿន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរគ្រូទាយ ដែលបានទទួលមរណភាព រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានឆាប់រហ័ស។

អាជ្ញាធរខេត្ត បានឱ្យដឹងថា ទីតាំងដែលប៉ះពាល់ផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលសូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត ០៨៨ ៧៨៣ ៦៦ ៦៦ ឬ ០៩៧ ៥០៣ ៤៥ ៦៧ ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕