(បន្ទាយមានជ័យ)៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់៣នាក់ និងបក្ខពួកចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្ត ករណីលួចនាំពលករខ្មែរ ចំនួន០៦នាក់ ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

សមត្ថកិច្ចបានឱ្យដឹង ថាមេខ្យល់៣នាក់ និងបក្ខពួកចំនួន៣នាក់ទៀត ព្រមទាំងពលករខ្មែរសរុបចំនួន០៦នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅចំណុចអូរព្រំដែន នៅវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះដកហូតបានវត្ថុតាងទូរស័ព្ទដៃចំនួន ៦គ្រឿង PassUp ១គ្រឿង និងម៉ូតូ ០២គ្រឿង។

មេខ្យល់ និងបក្ខពួកទាំង៦នាក់នេះ រួមមាន៖

ទី១៖ ឈ្មោះ សុខា រ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត
ទី២ឈ្មោះ ខេមរា សូរ៉ាវីត ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត
ទី៣៖ ឈ្មោះ លី វ៉ន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែតទាំង ៣នាក់នេះ ជាមេខ្យល់។
ទី៤៖ ឈ្មោះ ជីង ហៅ ណាន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ទី៥៖ ឈ្មោះ ប៉ែន ឆៃណាម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ទី៦៖ ឈ្មោះ យួម សឿម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ៣នាក់នេះ ជាអ្នកពាក់ព័ន្ធដឹកជញ្ជូនពលករ ដើម្បីឆ្លងដែន៕