(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ២២នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ និងការត្រួតពិនិត្យបឋមដើមទី ច្រកចូលខេត្ត ដែលរកឃើញថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

អាជ្ញាធរខេត្តរតនគិរី បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី បានរកឃើញអ្នកជំងឺសរុប១៦២នាក់ ព្យាបាលជាសះស្បើយចំនួន ០៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥៤នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគីរី៖