(ភ្នំពេញ)៖ គោលដៅត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័កចំនួន ១៩៤ ទីតាំងនៅទូទាំងប្រទេសទទួលបានទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

គម្រោងបរិច្ចាគប្រចាំខែរបស់ក្រុមហ៊ុននេះ គឺដើម្បីផ្តល់ជំនួយមួយផ្នែកដល់កិច្ចការងារសង្គម និងជាកម្លាំងចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងដែលបានរក្សាសន្តិសុខសង្គមជូនពលរដ្ឋកម្ពុជា ដោយមិនខ្លាចនឿយហត់។

យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» កំពុងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ស្ថាប័ននានាដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកន្លងមក បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណជិត២ម៉ឺនកេស៕