(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងតូបលក់ត្រីងៀតលេខ D3-757 និងតូបជុំវិញដែលពាក់ព័ន្ធសរុប ៦០តូប នៅផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តត្បូងឃ្មុំ បានកំណត់ថា ទីតាំងទាំងពីរនេះត្រូវបិទការចេញ-ចូលជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្ដីសម្រេចថ្មីមកជំនួស។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖