(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងស្ដីពីការបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការឡើងវិញនូវផ្សារត្រពាំងអណ្ដើក នៃភូមិសាស្រ្តភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់។

អភិបាលខេត្ត លោក អ៊ូច ភា បានដាស់តឿនថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារត្រពាំងអណ្ដើក ស្ថិតនៅភូមិទួលខ្នង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣កុំ ៣ការពារ រួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖