(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានព្យាបាលអ្នកជំងឺកូវី១៩ ជាសះស្បើយម្នាក់ទៀតហើយ។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ថា អ្នកជាសះស្បើយនោះឈ្មោះ ឡុង ឈាវហ៊ួ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិជើងពាធ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។ ក្រុមគ្រូពេទ្យបានអនុញ្ញាត្តឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យបន្តធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃនៅផ្ទះ។

សូមបញ្ជាក់ថា ខេត្តក្រចេះ អ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២១នាក់ ព្យាបាលជាសះស្បើយចំនួន ១៣នាក់ ស្លាប់ចំនួន ១នាក់ និង ៧នាក់ទៀតកំពុងព្យាបាលនៅឡើយ៕