(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ លោក សារ៉ាត់ កាតារូកា នាយកគ្រប់គ្រងទូទៅ ផ្នែកទំនិញបរិភោគ និងទំនិញទូទៅក្រុមហ៊ុន ជីប ម៉ុង នឹងពន្យល់ពីប្រធានបទ៖ «ការបន្តឈានមុខគេ ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ នៅទីផ្សារកម្ពុជារបស់ ជីប ម៉ុង» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក សារ៉ាត់ កាតារូកា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.