(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ពីការស្លាប់របស់បុរសម្នាក់ ដោយសារជំងឺកូវីដ១៩ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ឈ្មោះ គ្រី ភារិទ្ធ អាយុ៣១ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖