(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៥នាក់ទៀត ក្នុងនោះ៣នាក់ ពាក់ព័ន្ធនឹងកម្មវិធីភ្ជាប់ពាក្យនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត និង២នាក់ទៀត ជាពលករឆ្លងដែនមកពីប្រទេសថៃ។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៥នាក់នេះ គឺ២នាក់ រកឃើញនៅយប់ថ្ងៃទី១៦ និង៣នាក់ទៀតរកឃើញនៅព្រឹកថ្ងៃទី១៧នេះ នៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួនចំនួន៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន១១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៥នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖