(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៩៣នាក់ ខណៈជាសះស្បើយ ៧៥៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៧លាន ៤០ម៉ឺននាក់ ស្លាប់ជាង ៣លាន ៨៣ម៉ឺននាក់ និងជាសះស្បើយជាង ១៦១លាន ៨៣ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៧នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ឥណ្ឌារាយការណ៍ ករណីឆ្លងកូវីដ-១៩ថ្មីៗចំនួន ៦២,២២៤នាក់ និងស្លាប់២,៥៤២នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ លោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជនប្រធានគ.ជ.ប ដើម្បីដាក់ជូនរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២,៣៣១នាក់, ស្លាប់ ៤០នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៧៖ សម្តេច ទៀ បាញ់៖ ខួបលើកទី៣០នេះ ជាឱកាសបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមអាស៊ាន-ចិន

៨៖ ប្រទេសឡាវចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជំហានទី២ ដោយប្រើវ៉ាក់សាំង Pfizer និង Sinopharm

៩៖ លោកស្រី ឱ វណ្ណឌីន អះអាងថា ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ លឿនជាងការរំពឹងទុក អាចបញ្ចប់នៅត្រីមាសទី១ឆ្នាំក្រោយ *
១០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១២,៥០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៥៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

១១៖ ក្រសួងកសិកម្ម បង្ហាញមូលហេតុចម្បងៗ ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ* រាយការណ៍

១២៖ លោក គីម ជុងអ៊ុន ថាសេដ្ឋកិច្ចកូរ៉េខាងជើង «ប្រសើរឡើងវិញ» នៅឆ្នាំ២០២១នេះ តែនៅជួបវិបត្តិស្បៀងអាហារ

១៣៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូមិឃុំ-ស គ្មានគ្រឿងញៀន នៅតាមព្រំដែន ទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ

១៤៖ ចិននឹងបាញ់បង្ហោះយាន Shenzhou-12 ដឹកអវកាសយានិក ៣នាក់ឡើងទៅទីអវកាស នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ

១៥៖ រដ្ឋាករទឹកក្រុងភ្នំពេញ រកចំណូលបានជាង២១លានដុល្លារ កើន១០% នៅត្រីមាសទី១ ឆ្នាំនេះ

១៦៖ ចិន រិះគន់សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប

១៧៖ ទីបំផុតប្រទេសអេក្វាឌ័រអនុម័តឲ្យប្រើ វ៉ាក់សាំងចិន CanSino «ប្រភេទចាក់តែ១ដូស»

១៨៖ វិភាគអន្តរជាតិ៖ នៅពេលលោក បៃដិន និងលោក ពូទីន ជួបមុខគ្នានៅស្វីស

- ព័ត៌មាន Fresh News Plus

១៖ គ្រាប់បាល់នៅ Euro 2020 កើនដល់ ២៦គ្រាប់ គ្រាដែលកីឡាករ ៣នាក់ធ្វើបាន ២គ្រាប់ច្រើនជាងគេ

២៖ កូនស្រីតែម្នាក់ របស់កំពូលតារាចម្រៀង Michael Jackson ទម្លាយថា នាងមានជំងឺវង្វេង និងតានតឹងអារម្មណ៍ ព្រោះតសំឡេងកាមេរ៉ា

៣៖ គ្រាប់បាល់ own goal របស់ខ្សែការពារ Hummels ធ្វើឲ្យបារាំងយកឈ្នះអាល្លឺម៉ង់នៅ Euro 2020

៤៖ លទ្ធផល Euro 2020៖ ហុងគ្រី ០-៣ ព័រទុយហ្គាល់ ពីការប្រកួតក្នុងពូល F

៥៖ CAMSOC ត្រៀមកម្លាំងអ្នកស្ម័គ្រចិត្ត ១ម៉ឺននាក់ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

៦៖ ត្រៀមៗ! ខ្សែភាពយន្តដំបូងរបស់ក្រុម BLACKPINK នឹងត្រូវចាក់បញ្ចាំងអំឡុងខែសីហាខាងមុខ នៅតាមរោងកុននានា ជុំវិញពិភពលោក

៧៖ ឥណ្ឌាបន្តការស៊ើបអង្កេតលើក្រុមហ៊ុន Amazon និង Flipkart ករណី «ប្រកួតប្រជែងដោយមិនស្មោះត្រង់»

៨៖ គ្រាន់តែ Ronaldo ដកកូកាកូឡាចេញពីមុខ ហើយណែនាំឲ្យហូបទឹកសុទ្ធ ធ្វើឲ្យកូកាកូឡា ខាតប្រាក់ ៤ប៊ីលានដុល្លារ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com