(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្ស ៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ ជាពលករមកពីប្រទេសថៃ និង២នាក់ទៀតឆ្លងក្នុងសហគមន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២១ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន១០៨ករណី និងឆ្លងក្នុងសហគមន៍ចំនួន ១៣ករណី បានព្យាបាលជាសះស្បើយចំនួន ៤៣នាក់ កំពុងសម្រាកព្យាបាលចំនួន៧៧នាក់ និងស្លាប់ម្នាក់ផងដែរ៕