(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ០៩នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ជាពលករមកពីប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីចំនួនអ្នកជាសះស្បើយ ៣នាក់ផងដែរ។

សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ៥៣១នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ១៩៥នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន៣៣៤នាក់៕