(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយ ជម្រុញឲ្យមានអន្តរាគមន៍ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ WHO ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃអាទិត្យនេះ។

សេចក្តីប្រកាសរបស់ WHO បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សកម្មភាពរួមរបស់យើង និងការចូលរួមរបស់សហគមន៍ទាំងមូលនៅថ្ងៃនេះ កំណត់នូវអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក ដែលនឹងអាចជា ការកើនឡើងនូវចំនួនករណីឆ្លង និងចំនួនករណីស្លាប់ ឬក៏ជា ការធ្លាក់ចុះនៃចំនួនករណីឆ្លង ការសង្រ្គោះជីវិត និងការវិលត្រឡប់ទៅរកជីវភាពធម្មតាតាមបែបគន្លងថ្មីមួយ។

សូមអានសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក៖