(ភ្នំពេញ)៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ទៀត បានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស ឬអនុបណ្ឌិត (Specialist degree) ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៉ី។

យោងតាម Facebook សិក្ខាកាមយោធាកម្ពុជាសិក្សា នៅសហព័ន្ធរុស្ស៉ី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់ថា សិក្ខាកាមយោធាទាំង ៧នាក់ រួមមាន៖

១៖ លោក ហែម នរៈសត្យា ជំនាញ មីសុីល និងកាំភ្លេីងធំ
២៖ លោក ផុន ណារិទ្ធ ជំនាញ មីសុីល និងកាំភ្លេីងធំ
៣៖ លោក កែវ ផល្លី ជំនាញ មីសុីល និងកាំភ្លេីងធំ
៤៖ លោក អ៊ឹង មេងលី ជំនាញ មីសុីល និងកាំភ្លេីងធំ
៥៖ លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ
៦៖ លោក មាស សុជាត្ថា ជំនាញ គ្រឿងក្រោះ និងឧបករណ៍ឆ្លុះអេឡិត្រូនិក
៧៖ លោក ងឿន ប៊ុនថេន ជំនាញ គ្រឿងក្រោះ និងឧបករណ៍ឆ្លុះអេឡិត្រូនិក

ប្រភពព័ត៌មានដដែល បញ្ជាក់បន្តថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៉ី មានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា៕