(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថដកហូតបាន វត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធុះ និង១៩កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀន បានមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំងពីរនាក់ ទី១៖ឈ្មោះ ឌុក ធែល អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល និងទី២៖ ឈ្មោះ តូច វណ្ណៈ អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យទាំង០២នាក់ខាងលើ បានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផលអវិជ្ជមានកូវីដ-១៩៕