(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី រួមមានឧបករណ៍ហាត់ប្រាណ និងសម្ភារមួយចំនួន ត្រូវបានយកទៅប្រគល់ជូនគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីទុកប្រើប្រាស់នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។

អំណោយទាំងនេះ ត្រូវបានលោក មាស ធីបញ្ញា យុវជនគណបក្សថ្នាក់កណ្តាល ផ្នែកក្រសួង-ស្ថាប័ន និងសហការី បាននាំយកទៅប្រគល់ជូននាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។

អំណោយទាំងនោះរួមមាន៖ ឧបករណ៍ហាត់ប្រាណចំនួន ៣ឈុត (១ឈុតមាន៥មុខ), តែ និងទឹកសុទ្ធ AD ចំនួន ៥០កេស ផងដែរ៕