(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការរឹតបន្ដឹងការអនុវត្ដវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រោយការឆ្លងជំងឺកូវីដ១៩ មានការកើនឡើងវិញ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា ក្នុងករណីប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ គឺជាហានិភ័យអាចបណ្ដាលឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឲ្យភូមិសាស្ដ្រមួយចំនួន ត្រូវប្រែក្លាយទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្ដងទៀត។

ខាងក្រោមនេះ ជាសេចក្ដីណែបន្ថែមដែលមានចំនួន១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ៖