(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៥ នាក់ ខណៈជាសះស្បើយចំនួន៨១០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៥លាន ៦១ម៉ឺននាក់ ស្លាប់ជាង ៣លាន ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥៩លាន ១៥ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៤,៨៨០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤២៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

៦៖ ក្រុមប្រទេស G7 នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ សរុប១ពាន់លានដូស ទៅកាន់ពិភពលោក

៧៖ ទស្សនៈពាណិជ្ជករល្បីៗ និងអ្នកជំនាញសេដ្ឋកិច្ច ជុំវិញការចាប់ផ្ដើមអាជីវកម្មរ៉ែមាស លើកដំបូងរបស់កម្ពុជា

៨៖ ២០២០ ជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ព្រោះតែកូវីដ-១៩

៩៖ ក្រសួងសុខាភិបាល កែសម្រួលលក្ខខណ្ឌ ក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩សម្រាកព្យាបាល នៅតាមផ្ទះ, តាមមណ្ឌលព្យាបាលកម្រិតស្រាល កម្រិតមធ្យម និងធ្ងន់នៅមន្ទីរពេទ្យ

១០៖ ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩

១១៖ រាជរដ្ឋាភិបាល បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

១២៖ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២,២៩០នាក់ថ្មីទៀត និងអ្នកជំងឺ ២៧នាក់ស្លាប់

១៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចែកចាយព័ត៌មានថា មានករណីជនជាតិចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅតំបន់បឹងកក់

១៤៖ យោធាមីយ៉ាន់ម៉ាចាប់ខ្លួនជនសង្ស័យជាង ៦០០នាក់ ដែលពាក់ព័ន្ធអំពើភេរវកម្ម និងការកាន់អាវុធខុសច្បាប់

១៥៖ ប្រធានាធិបតីលោក ម៉ាក្រុង ប្រកាសពីផែនការកាត់បន្ថយកងទ័ពបារាំងក្នុងតំបន់អាហ្វ្រិក

១៦៖ វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិនអាចធ្វើឱ្យទំនាក់ទំនងអាមេរិក-អឺរ៉ុប ត្រឡប់មកដូចដើមវិញឬទេ?

- ព័ត៌មាន Fresh News Plus

១៖ Google គ្រោងអូសខ្សែកាបក្រោមសមុទ្រវែងជាងបំផុតនៅលើពិភពលោក ដោយភ្ជាប់អាមេរិកឡាទិន និង សហរដ្ឋអាមេរិក

២៖ កីឡាករជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ៣រូប នឹងចេញទៅហាត់នៅបារាំងស្អែកនេះ ដើម្បីត្រៀមស៊ីហ្គេម

៣៖ អ្នកគាំទ្រចាក់វ៉ាក់សាំងរួចរាល់នៅកូរ៉េ អន្ទះសារចង់ចូលទស្សនាការប្រគំតន្រ្តី អបអរខួប៨ឆ្នាំរបស់ BTS ដោយផ្ទាល់

៤៖ ប្រធានាធិបតីបារាំង Macron លើកទឹកចិត្តឲ្យតារាបាល់ទាត់ Mbappe បន្តលេងនៅ PSG

៥៖ Apple ជួលអ្នកខ្លាំងមួយរូបដែលជាអតីតបុគ្គលិកជាន់ខ្ពស់ BMW ឱ្យជួយសម្រេចគម្រោងផលិតរថយន្ត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com