(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពី «កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសកល» របស់រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

យោងតាម Facebook ផ្លូវការរបស់ប្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងទៀតថា កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ «កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ៕