(ឧត្តរមានជ័យ)៖ ដើម្បីសម្រួលដល់ម្ចាស់យានយន្ត ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឲ្យបានឆាប់រហ័សទាំងនៅក្នុងខេត្ត ក្រៅខេត្ត និងកំពុងឆ្លងកា ត់ ខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់យានយន្ត ដែលមិនទាន់បានឆៀក ឬធ្លាប់ហើយអស់សុពលភាព សូមយករថយន្តទៅធ្វើការឆៀកចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទីតាំងក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។

នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមហ៊ុន CMVIC-1 បានប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត នៅតាមបណ្តាខេត្តនានា ដោយម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត នឹងមកដល់ខេត្តឧត្តរមានជ័យ សូមម្ចាស់យានយន្ត យកយានយន្តរបស់ខ្លួនទៅធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសតាមកាលបរិច្ឆេទខាងលើនេះ។

សូមបញ្ជាក់ថា ចំពោះម្ចាស់យានយន្តចាស់ត្រូវយកភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និង Copy បណ្ណសម្គាល់យានយន្ត (កាតគ្រី)មួយសន្លឹក។ ចំពោះម្ចាស់យានយន្តថ្មីត្រូវ Copy សន្លឹកពន្ធនាំចូល០១សន្លឹក និង Copy អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹកផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ៖