(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ លោក គឹង វណ្ណៈ អភិបាលរងខេត្ត និងលោក បោន ប៊ិន ប្រធានក្រុមការងារចុះជួយឃុំគំរូ និងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន២៩៣គ្រួសារ ដែលជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ក្នុងរយៈពេលនៃការផ្ទុះជម្ងឺកូវីដ១៩។

១គ្រួសារទទួលបាន៖ មី ចំនួន០១កេស, ត្រីខ ចំនួន២យួរ, ខោអាវកីឡា ចំនួន១ឈុត, ម៉ាស់ ចំនួន១ប្រអប់ និងប្រាក់ចំនួន ៥ម៉ឺនរៀល។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមការងារចុះជួយស្រុកថ្មពួក ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

នាឱកាសនោះដែរលោក បោន ប៊ិន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ រក្សាគម្លាតសុត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺ «៣ការពារ និង៣កុំ» ផងដែរ៕