(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួនជាមួយមេរោគកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គម Twitter ជាមួយនឹងពាក្យស្លោកថា «យើងអាចភ្លេចវីរុសកូរ៉ូណា តែមិនមិនភ្លេចយើងទេ សូមពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា»

លោកស្រី ឱ វណ្ណឌីន បានជំរុញឱ្យពលរដ្ឋរួមគ្នាទប់ស្កាត់ឱ្យបានឆាប់រហ័ស និងការពារខ្លួនឱ្យបានត្រឹមត្រូវ បើមិនចង់ឱ្យមានសោកនាកម្មដោយសារកូវីដ១៩ ទៅថ្ងៃអនាគត ដោយលោកស្រីបញ្ជាក់ថា អ្វីដែលយើងអាចធ្វើបាន ឬមិនបានពេល គឺវាពឹងផ្អែកទៅលើការអនុវត្តវិធាន «ការ៣កុំ និង៣ការពារ» នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕