(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាចំនួន ២២៨០លានរៀលទៀត ដល់បណ្តាខេត្តមួយចំនួនធំ ក្នុងប្រទេសកម្ពុជា សម្រាប់ទំនុកបម្រុងការធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍ទៀត។ នេះបើតាម លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃអាទិត្យនេះ។

បើតាមលោកស្រី យក់ សម្បត្តិ, ជំនួយថវិការបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះគឺសម្រាប់ឱ្យខេត្តទាំងនោះ រៀបចំទំនុកបម្រុងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ការផ្ទេរប្រាក់ជំនួយនេះទៅកាន់បណ្តាខេត្ត នឹងរៀបចំរួចរាល់ នៅថ្ងៃស្អែកទី១០ ខែឧសភា ឆ្នាំ២០២១តែម្តង។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល៕

ខាងក្រោមនេះជាបញ្ជីបែងចែកជំនួយថវិការបស់សម្តេចតេជោ ជូនដល់បណ្តាខេត្ត៖