(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការ Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយអនុញ្ញាតឱ្យចេញចូលបាន http://fna.asia/ef2db11 

២៖ សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត http://fna.asia/c5ba822

៣៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់តំបន់មួយចំនួន និងបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ http://fna.asia/46ad528

៤៖ សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់តែពលរដ្ឋសង្ស័យកើតកូវីដ១៩ប៉ុណ្ណោះ http://fna.asia/b56c7b5

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយសំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកប្រាក់ថ្លៃជួលបណ្តោះអាសន្ន ពីកម្មករ នៅក្នុងតំបន់បិទខ្ទប់ ! http://fna.asia/4861b1e

៦៖ សម្តេចតេជោ ហ៊ុន សែន ណែនាំម្ចាស់គ្រឹះស្ថានការងារ មិនឱ្យកំណត់លក្ខខណ្ឌ «បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ» នោះឡើយ http://fna.asia/f6bb572

៧៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យបន្ដផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ទៀត http://fna.asia/647bba1

៨៖ រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ ពីកម្មករ និងសិស្សនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ http://fna.asia/9d4e31f

៩៖ ក្រសួងសុខាភិបាល ប្រាប់ឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័សរកកូវីដជាមុនបើសិនចាំបាច់ http://fna.asia/f7da9bc

១០៖ កម្ពុជាចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាផ្លូវការដោយផ្ទាល់ ទៅកាន់ប្រទេសចិន http://fna.asia/8c1be71