(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភានេះ បានប្រកាសពីករណីជនជាតិខ្មែរម្នាក់ ដែលកើតជំងឺកូវីដ១៩ បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយសារតែការរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជនជាតិខ្មែរ ដែលស្លាប់នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ មានឈ្មោះ គឹម ហុង ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរមើលចៅ រស់នៅភូមិត្រាំងខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ រូបគាត់ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបាទី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយមានអាការៈ ក្តៅខ្លួន ក្អក ហត់ ចុកទ្រូង៕

សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖