(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ដែលជាកម្មការិនីមកពីរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា កម្មការិនី២រូបដែលមានវិជ្ជមានមេរោគកូវីដ១៩នោះ មាន៖

ទី១៖ ឈ្មោះ អ៊ន ស៊ីឌឿន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិចក ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

ទី២៖ ឈ្មោះ ចាន់ថា កាណេន អាយុ២៤ឆ្នាំ រស់នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ។

រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងតែស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោជន៍នូវអ្នកវិជ្ជមានទាំងពីរូបខាងលើ ដើម្បីធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនទាំងអស់ អនុវត្តវិធានការ «៣កុំ៣ការពារ» ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩៕