(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដចំនួន៦នាក់ទៀត នៅស្រុកកំពង់ត្រាច។

រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកជំងឺទាំង៦នាក់ បានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីឈ្មោះ ឯម បុប្ផា ដែលមានវិជ្ជមានកូវីដ ពេលដែលគាត់បានចូលរួមពិធីបុណ្យសពប្តីរបស់គាត់ នៅភូមិដើមចោរ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច៕