(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីរកឃើញ និងបង្ហាញអត្តសញ្ញាណពលករខ្មែរ ចំនួន២នាក់ ដែលទើបវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ មានវិជ្ជមានជំងឺកូវីដ១៩។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាពលករវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃចំនួន ២នាក់ ដែលមានរាយនាមដូចខាងក្រោម៖

*ទី១៖ ឈ្មោះ តុ វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ

*ទី២៖ ឈ្មោះ សឺន សុង ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរលក់ផ្កា នៅប្រទេសថៃ។

អ្នកជំងឺកូវីដ១៩ខាងលើ បានវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែន អូរអន្លក់ ស្រុកកំរៀង ហើយត្រូវបញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ចាប់ផ្តើមពីមានការផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៤២នាក់ បានព្យាបាលជាសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕