(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអំពីវិធីការពារខ្លួនមួយចំនួន ដែលត្រូវអនុវត្តសម្រាប់ការរស់នៅតាមបែបគន្លងថ្មី ជាមួយនឹងមេរោគកូវីដ១៩។

មេរោគកូវីដ១៩ បានរីករាលដាលទូទាំងពិភពលោក ដោយមានមនុស្សជាង ១៥៧លាននាក់បានឆ្លង និងជាង ៣.២លាននាក់ បានស្លាប់ ខណៈដែលប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង៩ សរុបចំនួន ១៧,៦២១នាក់ និងស្លាប់សរុបចំនួ១១៤នាក់។

បើតាម លោកស្រី ឱ វណ្ណឌីន, ការរស់នៅតាមបែបគន្លងថ្មី គឺកំពុងតែបន្តក្នុងរយៈពេលដ៏វែងមួយ ហើយអ្វីដែលសំខា ន់បំផុត គឺត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។ ដើម្បីរស់នៅតាមបែបគន្លងថ្មីនេះ មនុស្សគ្រប់គ្នា ត្រូវបន្តការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជានៅកន្លែងណាក៏ដោយដោយអនុវត្តដូចតទៅ៖

* លាងសម្អាតដៃឱ្យញឹកញាប់
* ខ្ទប់ច្រមុះ និងខ្ទប់មាត់ពេលក្អក ឬកណ្តាស
* ចៀសវាងកុំយកដៃប៉ះមុខ
* ចៀសវាងកុំទៅកន្លែងអ៊ូអរ ហើយកាត់បន្ថយពេលវេលានៅកនលែងបិទជិត
* រក្សាគម្លាតយ៉ាងតិច១.៥ម៉ែត្រពីអ្នកដទៃ
* សម្អាតវត្ថុ និងផ្ទៃដែលប៉ះពាល់ញឹកញាប់ជាប្រចាំ
* ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ ប្រសិនបើអ្នកមិនស្រួលខ្លយន និងស្វែងរកការព្យាបាល ប្រសិនបើចាំបាច់៕