(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន១១នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ មាននៅស្រុកឧដុង្គ, ស្រុកសំរោងទង និងស្រុកភ្នំស្រួច។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ត្រូវរួសរាន់់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕