(កំពង់ចាម)៖ ក្នុងឱកាស ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជនជាង១២ម៉ឺនដុល្លារ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន និងមន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចូលរួមឧបត្ថម្ភ ថវិកាតាមសទ្ធាជ្រះថ្លា ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចំនួនជាង ១២ម៉ឺនដុល្លារអាមេរិក ទុកសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ៕