(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ សាសនិកឥស្លាម ចំនួន១០០គ្រួសារ ស្ថិតនៅក្នុងភូមិទូលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក ម៉ាន អ៉ីសាន ជំនួយការទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងក្រុមការងារយុវជន CMYA គណៈអ៉ីម៉ាំខេត្ត ស្រុក គណៈអ៉ីម៉ាំម៉ាស្ជិទ សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឃុំ។ ក្នុងនោះប្រជាពលរដ្ឋមួយគ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម, មី១០កញ្ចប់, ទឹកដោះគោខាប់ ៥កំប៉ុង, ស្ករស ២គីឡូក្រាម, ប្រេងឆា ២លីត្រ និងអំបិល១គីឡូក្រាម។

អំណោយខាងលើទទួលបានពីសមាគមន៍ឌេនីសហ្វានើរី (Deniz Feneri )សាធារណៈរដ្ឋតួកគី តាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា៕