(ភ្នំពេញ)៖ ក្រុមហ៊ុន និងសហគ្រាស ចំនួន ១០ បានចូលរួមឧបត្ថម្ភថវិកា ២៧លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន និង សហគ្រាស ចំនួន ១០នេះរួមមាន៖
* ក្រុមហ៊ុន កង ម៉ារ៉ែន ១,០០០,០០០រៀល
* សហគ្រាស ហង់ គឹមសេន ២,០០០,០០០ រៀល
* ក្រុមហ៊ុន ស៊ែន បាសាក់ ឌីវេឡុបមេន១,០០០,០០០ រៀល
* ក្រុមហ៊ុន ចរិយា សម្បត្តិ អ៊ីមផត អិចផត ១,០០០,០០០រៀល
* ក្រុមហ៊ុន ហេរ៉ូ ឃីង ២,០០០,០០០រៀល
* សហគ្រាស ខេ ធី ២,០០០,០០០ រៀល
*ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន (ខេមបូឌា) ឌីវេឡុបមេន ៥,០០០,០០០រៀល
* សហគ្រាស សុភារ័ត្ន អភិវឌ្ឍន៍ ៤,០០០,០០០រៀល * ក្រុមហ៊ុន ជីន លីង ខនស្ត្រាក់សិន (ខេមបូឌា) ខូអិលធីឌី ៨,០០០,០០០រៀល
* សហគ្រាស តែ ហុងឆាយ ១,០០០,០០០រៀល

ក្រុមហ៊ុន និងសហគ្រាសនេះ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមក ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888