(ភ្នំពេញ)៖ ប្រទេសចំនួន៣មាន ថៃ សិង្ហបុរី និងហ៊្វីលីពីន នឹងមានប្រទេសមួយ ដែលជាទីណាត់ជួបគ្នា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា នៅចុងសប្តាហ៍នេះ ។ នេះបើតាមការបញ្ជាក់ពី លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់ Fresh News នៅព្រលប់ថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា គម្រោងជួបគ្នានេះ នឹងពិភាក្សាអំពីស្ថានភាពនយោបាយនៅកម្ពុជា និងការរៀបចំផែនការនៅក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

សូមជំរាបថា គម្រោងជួបពិភាក្សាជាមួយ លោក សម រង្ស៊ី នាពេលនេះ បានធ្វើឡើងស្របពេលដែល ព័ត៌មានរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ នៅតាមបណ្តាញសង្គម Facebook និងសារព័ត៌មាន៕