(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥២៩,៧៦១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧០,១៥០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧០៣,៦៣២នាក់ (ស្លាប់ ៤៦,៦៦៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៨៧,៨៨៥នាក់ (ស្លាប់ ១៨,០៩៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៣២,៤២៥នាក់ (ស្លាប់ ១,៦៣២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩០៣នាក់ (ស្លាប់ ៣,២១០នាក់)
* ថៃ ឆ្លងចំនួន ៧៨,៨៥៥នាក់ (ស្លាប់ ៣៦៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៣១១នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៨,១៧៩នាក់ (ស្លាប់ ១១៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,១៣៧នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២០៥នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៩នាក់ (ស្លាប់ ៣នាក់)៕