(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ទៀត នៅស្រុកកំរៀង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបានបញ្ជាក់ថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ១៩ នៅថ្ងៃនេះ បានរកឃើញអ្នកជំងឺកូវី៥-១៩ ដែលបានវិលត្រឡប់មកពីរាជធានីភ្នំពេញចំនួន៤នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ហ៊ុន លី ភេទស្រី អាយុ ៤៤ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នៅផ្ទះមើលថែចៅ និងទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ (ត្រូវជាម្តាយ និងជីដូន ដែលបានឆ្លងជំងឺកូវីដ-១៩ដូចគ្នា)
២-ឈ្មោះ វង្ស ស្រីនាត ភេទស្រី អាយុ ០៧ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាកូនរបស់ឈ្មោះ ហ៊ុន លី )
៣-ឈ្មោះ វង្ស ធី ភេទប្រុស អាយុ ១០ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាកូនរបស់ឈ្មោះ ហ៊ុន លី )
៤-ឈ្មោះ ឡុត រិទ្ធី ភេទប្រុស អាយុ ១ឆ្នាំ អាសយដ្ឋានរស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវជាចៅរបស់ឈ្មោះ ហ៊ុន លី)

អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីរាជធានីភ្នំពេញ ដោយរថយន្តសាំយ៉ុងមិនចាំស្លាកលេខ មកដល់មូលដ្ឋានភូមិ ឃុំខាងលើ ត្រូវបានអាជ្ញាធរនាំយកទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសុខភាពត្រែង
និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ចាប់ផ្តើមពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ចំនួន ៤០នាក់ បានព្យាបាលជាសះស្បើយ២៨នាក់ និងកំពុងសម្រាកព្យាបាល១២នាក់៕