(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចមួយ លុបឈ្មោះ នាយទាហានម្នាក់ ដែលមានឋានន្តរស័ក្តជា អនុសេនីយ៍ឯក (ស័ក្តិ៣) ដោយសារតែប្រើប្រាស់គ្រឿងញៀន។

តាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាយទាហាន ដែលត្រូវលុបឈ្មោះនេះ មានឈ្មោះ បូរ វិបុល អត្តលេខ០៦៦៨៩ ជាគ្រូលំហាតរបៀប សាលាពលទាហានទី៥ នៃយោធភូមិភាគទី៥។

ចំណែកឯមូលហេតុ ត្រូវបានអគ្គបញ្ជាការ បញ្ជាក់ថា ដោយសារតែការប្រើប្រាស់គ្រឿងញៀន៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖