(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានជួបប្រជុំជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម តាមរយៈប្រព័ន្ធ Video Conference។

កិច្ចប្រជុំរវាងថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរនេះ បានប្រព្រឹត្តធ្វើឡើងនៅវិមានមិត្តភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងថ្លែងសន្ទរកថាគន្លឹះស្តីពី «រួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩» និងវាយតម្លៃលទ្ធផល និងទិស ដៅអនុវត្តបន្ត្កកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម»