(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង បានគិតគូរពីសុខទុក្ខ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ នាយទាហាន នាយទាហានរង ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក ព្រមទាំងភរិយា បាននាំយក អំណោយជាសម្ភា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ម៉ាស និងថវិកាមួយចំនួន ជូនដល់កម្លាំងគ្រប់ៗគ្នា។

លោកមេបញ្ជាការស្រុក បានឲ្យដឹងថា ដោយមើលឃើញអំពីការលំបាកនានា ក្នុងសម័យកូវីដ-១៩ រីករាលដាលនេះ ជាពិសេសបញ្ហាសេដ្ឋកិច្ចទាំងមូលជួបការលំបាក ដែលទាមទាឲ្យមានការជួយគ្នា និងរំលែកទុក្ខលំបាកនេះពីគ្នាទៅវិញទៅមកទៅតាមស្ថានភាពជាក់ស្តែង។

លោកមេបញ្ជាការស្រុក បានបញ្ជាក់ថា «សំខាន់ជាងនេះ យើងចង់ឲ្យក្រុមគ្រួសារអាវុធហត្ថ មានហូបចុកឲ្យបានសមរម្យ និងត្រឹមត្រូវចៀសវាងការចេញចាកលំនៅដ្ឋានប្រឈមបញ្ហាឆ្លងជម្ងឺកូវីដផងដែរ»

ជាមួយគ្នានេះ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថ ទទួលបានក្នុងម្នាក់ៗ៖ អង្ករផ្កាម្លិះ ចំនួន៥០គ.ក្រ, មីម៉ាម៉ាចំនួន១កេស, ទឹកផ្លែឈើចំនួន១កេស, ទឹកក្រូចចំនួន១កេស, ទឹកសុទ្ធវីតាល់ចំនួន១កេស, ត្រីខចំនួន ០១យួរ, ប្រេងឆាចំនួន១ដប, ម៉ាស់ពណ៌ខ្មៅចំនួន២ប្រអប់, សារ៉ុងចំនួន១៩, ថវិកាចំនួន២០ម៉ឺនរៀល៕