(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងស្ដីពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ ទី១៖ ឈ្មោះ ហាម វ៉ាន់កូ អាយុ២៦ឆ្នាំ និងទី២៖ ឈ្មោះ យ៉ាង ធីថាំង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទាំង២នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕