(ភ្នំពេញ)៖ សូមទស្សនា និងស្តាប់ប្រសាសន៍របស់នាឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តភារកិច្ចរបស់ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១។

នាយឧត្តមសេនីយ៍ បានលើកឡើងថា សម្តេចតេជោ បានគូសបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រហូតដល់គ្រប់គ្នា ហើយបើមិនទាន់អស់គ្នានឹងមិនដកថយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឱ្យគោរពតាមវិធានរបស់សុខាភិបាល និងកុំបញ្ច្រៀតគ្នា ដែលបង្កើតហានិភ័យនៃការឆ្លងជំងឺ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនឹងមានគ្រប់គ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។ ខណៈប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩នាក់៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖